គ៊ែរ៖ ប្រមុខទីភ្នាក់ជំនួយ សង្គ្រោះរបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានឲ្យដឹងថា ទីភ្នាក់ងាររបស់លោក ត្រូវការជំនួយបន្ថែមចំនួន ២០០លានដុល្លារ ដើម្បីទ្រទ្រង់ ប្រតិបត្តិការរបស់ខ្លួន រហូតដល់ចុងឆ្នាំ២០១៨ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
លោក Pierre Krähenbühl អគ្គស្នងការនៃទីភ្នាក់ងារ សង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា លោកនឹងជួបជាមួយ រដ្ឋមន្រ្តីការ បរទេសអារ៉ាប់ មួយចំនួន និងជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់នៅក្នុង ទីក្រុងគែរ ដើម្បីពិភាក្សាពីផលវិបាក នៃការសម្រេចចិត្តរបស់អាមេរិក ក្នុងការកាត់បន្ថយ បិទជំនួយហិរញ្ញវត្ថុដល់ ភ្នាក់ងាររបស់លោក ។
មតិយោបល់របស់លោក បានធ្វើឡើងនៅក្នុងសន្និសីទ កាសែតមួយនៅមជ្ឈមណ្ឌលព័ត៌មានរបស់អង្គការ សហប្រជាជាតិនៅទីក្រុងគែរ មន្ត្រីអង្គការ សហប្រជាជាតិ បានថ្លែងអំណរគុណអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម សម្រាប់ការធានានូវទឹកប្រាក់សរុបចំនួន ៥០លានដុល្លារជាជំនួយដល់ UNRWA ៕
Facebook Comments