អន្តរជាតិ

ប្រធានជំនួយ សង្គ្រោះយូអិន​ ថាជនភៀសខ្លួន ប៉ាឡេស្ទីន​ ត្រូវការជំនួយបន្ថែម​ ២០០លានដុល្លារ

គ៊ែរ៖​ ប្រមុខទីភ្នាក់ជំនួយ សង្គ្រោះរបស់អង្គការ សហប្រជាជាតិ​ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានឲ្យដឹងថា​ ទីភ្នាក់ងាររបស់លោក​ ត្រូវការជំនួយបន្ថែមចំនួន ២០០លានដុល្លារ​ ដើម្បីទ្រទ្រង់ ប្រតិបត្តិការរបស់ខ្លួន រហូតដល់ចុងឆ្នាំ២០១៨​ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៨។

លោក Pierre Krähenbühl អគ្គស្នងការនៃទីភ្នាក់ងារ សង្គ្រោះ​ និងការងាររបស់អង្គការសហប្រជាជាតិ​ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា​ លោកនឹងជួបជាមួយ រដ្ឋមន្រ្តីការ បរទេសអារ៉ាប់ មួយចំនួន​ និងជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់នៅក្នុង ទីក្រុងគែរ​ ដើម្បីពិភាក្សាពីផលវិបាក នៃការសម្រេចចិត្តរបស់អាមេរិក​ ក្នុងការកាត់បន្ថយ បិទជំនួយហិរញ្ញវត្ថុដល់ ភ្នាក់ងាររបស់លោក ។

មតិយោបល់របស់លោក​ បានធ្វើឡើងនៅក្នុងសន្និសីទ កាសែតមួយនៅមជ្ឈមណ្ឌលព័ត៌មានរបស់អង្គការ សហប្រជាជាតិនៅទីក្រុងគែរ មន្ត្រីអង្គការ សហប្រជាជាតិ​ បានថ្លែងអំណរគុណអារ៉ាប៊ីសាអ៊ូឌីត​ និងអេមីរ៉ាតអារ៉ាប់រួម​ សម្រាប់ការធានានូវទឹកប្រាក់សរុបចំនួន ៥០លានដុល្លារជាជំនួយដល់ UNRWA ៕

Facebook Comments

To Top