អន្តរជាតិ

ប្រទេសចិន នឹងបើកចំហរ សម្រាប់ការវិនិយោគ ក្រុមហ៊ុនអាកាសចរឯកជន

កាលពីពេលថ្មីៗនេះ ប្រទេសចិនបានបោះពុម្ពផ្សាយ បញ្ជីគម្រោងរបស់ក្រុមហ៊ុន អាកាសចរណ៍ស៊ីវិលចំនួន២៨ ដែលបើកចំហដល់ការ វិនិយោគឯកជនដែលជា ការវិនិយោគទុនមានតម្លៃ ១១០ពាន់លានយ័ន (១៦,១៣ ពាន់លានដុល្លារ) យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញការចាប់អារម្មណ៍ យ៉ាងច្រើនពីវិនិយោគិនឯកជន ។ ក្រុមអ្នកឯកទេសបាននិយាយថា ការចូលរួមពីវិស័យឯកជន ទំនងជានឹងបង្កើនប្រសិទ្ធភាព ថែមទៀតក្នុងការអនុវត្តគម្រោង អាកាសចរណ៍និងពន្លឿន កំណើននៃវិស័យនេះ ។

គម្រោងទាំង២៨ នេះគ្របដណ្តប់ទាំងតំបន់ប្រពៃណី និងផ្នែកដែលលេចធ្លោ ។ នៅក្នុងចំណោមតំបន់និម្មិតប្រពៃណី គឺការសាងសង់ព្រលានយន្តហោះ ការដឹកជញ្ជូនទំនិញ ការជួសជុលយន្តហោះ និងការសង្គ្រោះតាមអាកាស ។

យោងតាមបញ្ជីចេញផ្សាយ ដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានឲ្យដឹងថា តំបន់ថ្មីនេះរួមមានការ បញ្ជូនយានអវកាស និងការទំនាក់ទំនង ទិន្នន័យតាមអាកាស ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top