អន្តរជាតិ

ប្រជាជនហ្គាតេម៉ាឡា តវ៉ាប្រឆាំង នឹងសម្ពាធលើអង្គភាព ប្រឆាំងអំពើពុករលួយ

បរទេស៖កសិករ និងជនជាតិដើមម៉ាយ៉ារាប់រយនាក់ តាមសេចក្តីរាយការណ៍ បានបិទផ្លូវហៃវ៉េដ៏ចម្បងមួយ នៅតំបន់ខ្ពង់រាបភាគខាងលិច នៃប្រទេសហ្គាតេម៉ាឡា នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយទាមទារឲ្យលោកប្រធានាធិបតី Jimmy Morales ធ្វើការកែប្រែគោលនយោបាយ ដែលមានគោលបំណងបង្ខំ អង្គភាពប្រឆាំងអំពើពុករលួយគាំទ្រ ដោយអង្គការសហប្រជាជាតិ ចាកចេញពីប្រទេស។

ក្រុមដែលតំណាងឲ្យអ្នកតវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានគ្រោងធ្វើក្បួនតវ៉ាបន្ថែមទៀត ក្នុងរយៈពេល២ថ្ងៃក្រោយ ដោយរួមមានទាំងនៅក្នុងរដ្ឋធានី Guatemala City ផង បន្ទាប់ពីលោក Morales បានប្រកាសនៅចុងខែសីហាថា លោកនឹងមិនបន្តអាណត្តិ របស់គណៈកម្មការ ប្រឆាំងនិទណ្ឌកម្មភាពអន្តរជាតិ ក្នុងប្រទេសហ្គាតេម៉ាឡាទេ។

គួរបញ្ជាក់ថា បើទោះជាគណៈកម្មការ ប្រឆាំងនិទណ្ឌកម្មភាពអន្តរជាតិ ហៅកាត់ថា CICIG អាចធ្វើប្រតិបត្តិការ នៅក្នុងប្រទេសហ្គាតេម៉ាឡា រហូតដល់ចុងឆ្នាំក្រោយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Morales កាលពីសប្ដាហ៍មុន បានអនុវត្តសម្ពាធខ្លាំងឡើង តាមរយៈការហាមឃាត់លោក Ivan Velasquez ជាប្រធានអង្គភាពស៊ើបអង្កេត មិនឲ្យវិលត្រឡប់ ចូលក្នុងប្រទេសហ្គាតេម៉ាឡាវិញ ដោយអាងហេតុផលថា ដើម្បីសន្តិសុខសាធារណៈ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top