ព័ត៌មានជាតិ

បើករថយន្តលឿន ដល់ផ្លូវបំបែក ជ្រុលចង្កូតបុករថយន្ត១គ្រឿង បណ្តាលឲ្យ ខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ៖ស្រ្តីម្នាក់បើករថយន្តម៉ាស្តារ ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបែកចាប់ហ្វ្រាំង មិនទាន់ជ្រុល ទៅបុករថយន្តរ៉េនរូវើ១គ្រឿងទៀត ចំពាក់កណ្តាលពេញទំហឹង បានវិលមួយជុំ បោកនិងដើមឈើមួយដើម បណ្តាលឲ្យរងរកាខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់បើករថយន្ត​ម៉ាស្តារ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AM-111 បើកតាមបណ្តោយ​ផ្លូវ៥២៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។
លុះមកដល់ផ្កូវបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាករ៉េនរូវើ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ 2AP-7736 ពេញទំហឹង បណ្តាលវិលមួយជុំ ទៅបោកនិងដើមឈើមួយដើមទៀត និងរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកពិនិត្យ ដល់កន្លែងកើតហេតុ ដោយមិនឃើញមានប៉ះពាល់ ដល់សម្បត្តិ​រដ្ឋ ហើយបានអោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន​ ដើម្បីបញ្ចប់រឿង៕ដោយ៖ព្រឿង វិសាល

Facebook Comments

To Top