ព័ត៌មានជាតិ

បុរស២នាក់​ហែល ទឹកកម្សាន្ត​ បណ្តាលឲ្យលង់ស្លាប់ម្នាក់ នៅស្រុកកំពង់សៀម

ភ្នំពេញ៖ បុរស២នាក់ បាននាំគ្នាទៅហែលទឹកលេង ក៏ជួបរឿងអកុសល បណ្តាលឲ្យមិត្តម្នាក់ លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង​ប្រហែល១៥និង១៥នាទី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨  នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ យ៉ាវ គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលង់ទឹកបាត់ នៅចំណុចខាងលើ។ មូលហេតុគឺបាននាំគ្នាទៅហែលទឹកលេងនៅទីនោះ។

បន្ទាប់មកសមត្ថកិច្ចបានសហការកម្លាំងពាក់ព័ន្ធធ្វើការចុះរាវរកសព ហើយបានឃើញសាក សព ជនរងគ្រោះនៅក្បែរនោះចម្ងាយប្រមាណជា៥០ម៉ែត្រ ។

សពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top