អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និយាយថា កិច្ចពិភាក្សាជាមួយ លោក ពូទីន នឹងឆ្ពោះទៅ រកសន្ធិសញ្ញាសន្តិភាព

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទ ម្សិលមិញថា កិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងមានដំណើរឆ្ពោះ ទៅរកសន្ធិសញ្ញាសន្តិភាព។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា លោក អាបេ បានមានប្រសាសន៍បន្ថែម យ៉ាងដូច្នេះថា វាសំខាន់ខ្លាំងណាស់ ដើម្បីដោះស្រាយបញ្ហានៃការដែលកូរ៉េខាងជើង ចាប់ជម្រិត ពលរដ្ឋជប៉ុន និងថា លោកទទួលបានការគាំទ្រពីលោក ពូទីន ស្តីពីបញ្ហានេះ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងជប៉ុន មិនបានចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាព ចាប់តាំងពីសង្គ្រាម លោកលើកទី២មកម្ល៉េះ ដោយសារតែជម្លោះស្តីអំពីក្រុមកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលក្នុង ភាសារុស្ស៊ី ហៅថា Kuril និងក្នុងភាសាជប៉ុនហៅថា ទឹកដីភាគខាងជើង៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top