អន្តរជាតិ

ថ្នាក់ដឹកនាំ កូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី​ ប្ដេជ្ញាបន្ដអភិវឌ្ឍទំនាក់ទំនង​ និងកិច្ច សហប្រតិបត្ដិការទ្វេភាគី

សេអ៊ូល៖​ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន​ ជេអ៊ីន​ និងប្រធានាធិបតីឥណ្ឌូនេស៊ី​ លោក ចូកូ​ វីដូដូ បានប្តេជ្ញាថា​ នឹងខិតខំប្រឹងប្រែងបន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគី​ និងកិច្ចសហប្រតិបត្តិការក្នុងការ​ដោះស្រាយបញ្ហាតំបន់។

លោកមូន​ ជេអ៊ីន​ បានប្រាប់ប្រមុខរដ្ឋឥណ្ឌូនេស៊ី​ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូលទ្វេភាគី នៅ ការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូលថា “ខ្ញុំចង់ធ្វើការពិភាក្សាស៊ីជម្រៅអំពីវិធី​ ដើម្បីអភិវឌ្ឍ ភាពជាដៃគូយុទ្ធសាស្ត្រ ពិសេសរបស់ប្រទេសទាំងពីរនៅថ្ងៃនេះ”។

លោក ចូកូ​ វីដូដូ បានទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ​ នៅលើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃដែលបានធ្វើដំណើរទស្សនកិច្ចរបស់លោក​ មូន​ ជេអ៊ីន​ ទៅប្រទេសរបស់លោកក្រោយគ្រោះ មហន្ដរាយកាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ​ ៖ ឈូក​ បូរ៉ា

Facebook Comments

To Top