អន្តរជាតិ

តួកគីនិយាយថា ការវាយប្រហារលើខេត្ត Idlib ប្រទេសស៊ីរី ត្រូវតែបញ្ឈប់ និងស្នើឲ្យមានបទឈប់បាញ់គ្នា

បរទេស៖រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃចន្ទថា ការវាយប្រហារតាមអាកាស និងតាមលើគោក ទៅលើខេត្ត Idlib ប្រទេសស៊ីរី ត្រូវតែបញ្ឈប់ ហើយបទឈប់បាញ់គ្នាមួយ ត្រូវតែបង្កើតឡើងនៅក្នុងតំបន់។

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ទូរទស្សន៍ NTV បានដកស្រង់សម្តីរបស់លោក Akar ដូច្នេះថា “កិច្ចប្រឹងប្រែងដ៏សំខាន់បំផុតរបស់យើង គឺឆ្ពោះទៅរកការបញ្ឈប់ភ្លាមៗ រាល់ការវាយប្រហារតាមអាកាស និងលើគោកទាំងអស់ លើខេត្ត Idlib ហើយនិងបង្កើតបទឈប់បាញ់គ្នា និងស្ថិរភាពនៅក្នុងតំបន់”។

គួរបញ្ជាក់ថា នៅក្នុងជំនួបកំពូលត្រីភាគី ក្នុងទីក្រុងតេអេរ៉ង់ កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបរាជ័យ ក្នុងការធានា ឲ្យមានបទឈប់បាញ់គ្នាក្នុងខេត្ត Idlib ពីរុស្ស៊ីនិងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏ចម្បង របស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top