តារា

ដេននីក្វាន់ បង្ហោះសារឌឺដង ខណៈទើបនឹងទិញឡានថ្មីជូនខ្លួនឯង

ភ្នំពេញៈ តារាសិចស៊ី កញ្ញា ដេននីក្វាន់ បង្ហោះសារឌឺដងថា ទិញឡានថ្មីជូនខ្លួនឯង ចង់ប្រាប់ថា ធ្វើជាមនុស្សស្រី កុំរស់ដោយកម្លាំងញើសឈាមប្តី ឬសង្សារឲ្យសោះ ទោះបីជាគ្រួសារតែមួយក៏ពិតមែន តែវាចាយមិនស្រួលដូចលុយ ដែលរកបានដោយខ្លួនឯងទេ។

ទើបតែរួចផុតពីការពិន័យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសារភាពសិចស៊ី កញ្ញា ដេននី ក្វាន់ មកបង្ហោះរូបឡានទំនើបថ្មីសន្លាង ១ គ្រឿងទើបទិញម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅទំនងជាស៊េរី ឆ្នាំ ២០១៨ ដែលមានតម្លៃក៏មិនក្រោម ២០ ម៉ឺនដុល្លារនោះឡើយ។

តារាស្រីសាច់សខ្ចីសុដន់ម៉ាអែម បានដុតធូបសែនផ្លែឈើ លើក្បាលរថយន្តសុំសេចក្តីសុខសប្បាយ ទទួលទ្រព្យថ្មី កញ្ញា ដេននីក្វាន់ បង្ហើរសារថា៖ «ថ្ងៃនេះ ទិញឡានថ្មីជូនខ្លួនឯង ចង់ប្រាប់ថា ធ្វើជាមនុស្សស្រីកុំរស់ដោយកម្លាំងញើសឈាមប្តី ឬសង្សារឲ្យសោះ ទោះបីជាគ្រួសារតែមួយក៏ពិតមែន តែវាចាយមិនស្រួលដូចលុយ ដែលរកបានដោយខ្លួនឯងទេ។ សម្រាប់ខ្ញុំផ្ទាល់ ចូលចិត្តរកលុយដោយខ្លួនឯង និងទិញអ្វីដោយប្រើលុយខ្លួនឯង ទោះតិចក្តីច្រើនក្តី តែក៏មានមោទនភាពនឹងខ្លួនឯង មានសមត្ថភាព ទិញអ្វីដែលខ្លួនស្រឡាញ់បាន។ ជាពិសេស ក៏អរគុណដល់សត្រូវរបស់ខ្ញុំ ដែលតែងតែព្យាយាមផ្តួលខ្ញុំ និងដៀលខ្ញុំគ្រប់យ៉ាង បើគ្មានគេ ខ្ញុំក៏គ្មានថ្ងៃនេះ។ ចង់ប្រាប់ថា នាងខ្ញុំមិនងាយដួលដូចអ្នកឯងគិតទេ ហើយក៏មិនយកពេលវេលា ដ៏មានតម្លៃរបស់ខ្ញុំទៅផ្តួលអ្នកវិញដែរ គឺខ្ញុំមានតែយកពេលរបស់ខ្ញុំទៅពង្រឹងឲ្យរឹងមាំ»។

គ្រាន់តែឃើញរូបភ្លាម មហាជនចូលចិត្តតាមដាន ពីជីវិតឯកជនតារាស្រីសិចស៊ីរូបនេះ ក៏បន្លឺថា៖ «អីយ៉ា!ដេននី ក្វាន់ ថាទិញឡានថ្មីដើម្បីខ្លួនឯង តើប្រាក់ទិញរថយន្តនោះ ជាប្រាក់ផ្ទាល់ខ្លួននាង ឬក៏ម្ចាស់ស្នេហ៍ទិញជូន ដើម្បីភ្ជាប់ចំណងស្នេហ៍ហ្ន?»។

យ៉ាងណា រថយន្តម៉ាកឡង់គ្រីស័រពណ៌ខ្មៅថ្មីសន្លាង ស៊េរីឆ្នាំ ២០១៨ នោះមិនត្រូវបានគេដឹងថា ទិញក្នុងតម្លៃប៉ុន្មានពី មាត់ផ្ទាល់ របស់តារាសម្តែងស្រី ជាកូនក្រមុំអ្នកមកពីខេត្តព្រះវិហារ មានទ្រព្យស្តុកទាំងក្មេងវ័យ ដោយបានក្លាយជាថៅកែស្រី ហាងលក់គ្រឿងរក្សាសម្ផស្ស ដែលកំពុងតែបើកយុទ្ធនាការផ្សព្វផ្សាយ និងចែកចាយលក់ នៅតាមបណ្តាខេត្តនោះឡើយ ដោយសារប្រព័ន្ធទូរស័ព្ទ ដែលធ្លាប់ទាក់ទងទៅតេចូល តែគ្មានអ្នកលើក៕ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top