បាត់ដំបង ៖ ប្រជាពលរដ្ឋ ដើរទៅបង់ត្រីក្នុងប្រឡាយ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន៩គ្រាប់ សល់ពីសម័យសង្គ្រាម ខូចគុណភាព (គ្រាប់៨០ ម.ម ចំនួន ០៤គ្រាប់ គ្រាប់D.K៨២ ចំនួន ៣គ្រាប់ គ្រាប់៦០ម.ម ចំនួន ១គ្រាប់ និងគ្រាប់បែកដៃ ចំនួន ១គ្រាប់) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំនុចវាលស្រែ ភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
យោងតាម អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្រោយទទួលដំណឹង នគរបាលស្រុកបវេល បានចុះធ្វើការត្រួតពិនិត្យ និងរាយការណ៍ជូនអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានថ្លែងអំណរគុណដល់ប្រជាជន ដែលបានរាយការណ៍ ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះ ថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និ ងអាវុធទាំងនោះជាយថាហេតុ៕ ដោយ៖ នឿត សុភក្រ្ត
Facebook Comments
