សន្តិសុខ និង សង្គម

ជនជាតិចិនស្រវឹង ជោកជាំបើក រថយន្ត​បុករះ រថយន្ត និងជញ្ជាំងផ្ទះ ប្រជាពលរដ្ធ​​

ភ្នំពេញ៖ ជនជាតិចិនស្រវឹង ជោកជាំ បើករថយន្តលុចស៊ីស ​​RX300​មួយគ្រឿង ​បុករះ​រថយន្តកាមរីហាយព្រីត ​និងជ្រុលបុក​ជញ្ជាំងផ្ទះ ​ប្រជាពលរដ្ធ​ នៅវេលាម៉ោង​១នឹង៥០នាទីយប់ ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាម​បញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹង​ថា ​រថយន្តបង្ក​ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-0402 បើកបរដោយជនជាតិចិន ពីជើងទៅត្បូង ស្របទិសគ្នា ខណៈកំពុងបើកបរ រថយន្តហាយព្រីត ពាក់ស្លាកលេខភ្នំពេញ 2AE-1680 បានបត់ចូលផ្ទះ ត្រូវរថយន្តលុចស៊ីសបុកចំហៀងខាងឆ្វេង ហើយជ្រុល ទៅបុកផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួល ដោយភាគីជនជាតិចិន បានចេញថ្លៃខូចខាតទៅភាគី រងគ្រោះចំនួន២០០០ដុល្លារ ដើម្បីបញ្ចប់រឿង ​៕ ​ដោយ៖ព្រឿង វិសាល

Facebook Comments

To Top