អន្តរជាតិ

ចៅក្រមអាមេរិក៖ អ៊ីរ៉ង់ត្រូវបញ្ជាឲ្យសងប្រាក់ ១០៤,៧ដុល្លារ ជុំវិញការវាយប្រហារគ្រាប់បែក ក្នុងឆ្នាំ១៩៩៦

បរទេស៖តុលាការសហព័ន្ធ នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជាឲ្យប្រទេសអ៊ីរ៉ង់ សងប្រាក់១០៤,៧លានដុល្លារ ដល់ជនរងគ្រោះ នៃការវាយប្រហារគ្រាប់បែក កាលពីខែមិថុនា ឆ្នាំ១៩៩៦ ក្នុងទីក្រុង Dhahran ប្រទេសអារ៉ាប៊ីសាអូឌីត ដែលសម្លាប់បុគ្គលិកយោធាអាមេរិក ១៩នាក់។

ប្រធានចៅក្រម លោក Beryl Howell បានចូលវិនិច្ឆ័យទោសប្រឆាំងអ៊ីរ៉ង់ និងកងកម្លាំងការពារបដិវត្តន៍ឥស្លាម ដែលមិនបាន ការពារប្រឆាំងការអះអាង ជុំវិញតួនាទីរបស់ខ្លួនដែលគេចោទប្រកាន់ នៅក្នុងការវាយប្រហារធ្វើឡើង នៅខាងមុខនៃបរិវេណអគារ Khobar Tower។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ថា នៅពេលភ្លាមៗនេះ បេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសអ៊ីរ់ង់ ប្រចាំនៅអង្គការសហប្រជាជាតិ មិនទាន់បានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយនៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top