អន្តរជាតិ

ចិនប្តេជ្ញាធ្វើការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក ចាត់វិធានការថ្មីលើពាណិជ្ជកម្ម

បរទេស៖ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនពន្ធគយ លើទំនិញចិននាំចូល សហរដ្ឋអាមេរិកទាំងអស់ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិននឹងធ្វើការឆ្លើយតបវិញ ប្រសិនបើសហរដ្ឋអាមេរិក ចាត់វិធានការថ្មីណាមួយ លើពាណិជ្ជកម្ម។

នៅពេលគេសួរពីការព្រមាន របស់លោក ត្រាំ លោក Geng Shuang មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទកាសែតថា “ប្រសិនបើភាគីអាមេរិក មិនស្ទាក់ស្ទើរនឹងប្រកាន់ខ្ជាប់ តាមអះអាងរបស់ខ្លួន ហើយចាត់វិធានការពន្ធគយថ្មីណាមួយ ប្រឆាំងប្រទេសចិន នោះភាគីចិននឹងប្រាកដជា ចាត់វិធានការប្រឆាំងប្រុងប្រយ័ត្នវិញ ដើម្បីការពារសិទ្ធិស្របច្បាប់របស់យើង”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិន បានដំណើរការបន្ថែមពន្ធគយ លើទំនិញ៥០ពាន់លានដុល្លារ របស់គ្នាទៅវិញទៅមក ចាប់តាំងពីខែកក្កដាមក ស្របពេលដែលជម្លោះពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែអាក្រក់ឡើង បើទោះជាមានកិច្ចពិភាក្សាចរចាគ្នា ជាច្រើនដងហើយក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top