ព័ត៌មានជាតិ

ខួបគម្រប់៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីជំរុញ ដល់វិស័យសេដ្ឋកិច្ច មិនមែនអាវុធនុយក្លេអ៊ែរទេ

ព្យុងយ៉ាង,កូរ៉េខាងជើង៖ សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រទេសកូរ៉េខាងជើង បានប្រារព្វពិធី ដោយមានក្បួនដង្ហែរ ព្យុហយាត្រាយោធា ទ្រង់ទ្រាយធំមួយ និងបានធ្វើលំហាត់ដ៏ធំមួយ ដើម្បីអបអរសាទរ ដល់ខួបគម្រប់អនុស្សាវរីយ ៧០ឆ្នំា ប៉ុន្តែ នៅតែរក្សាគោលការណ៍ថ្មី របស់មេដឹកនាំ គីម ជុងអ៊ុន ដើម្បីជំរុញ ឲ្យសេដ្ឋកិច្ចរីកចម្រើន មិនមែនសម្រាប់ទិសដៅ បង្កើតអាវុធនុយក្លេអ៊ែរនោះទេ ។

នៅក្នុងពិធីដ៏អធិកអធមនេះដែរ គេឃើញកូរ៉េខាងជើង បានបង្ហាញអំពីរថពាសដែក ចុងក្រោយរបស់ខ្លួន និងមានការហ្វឹកហាត់ យ៉ាងស្ទាត់ជំនាញ នៅក្នុងក្បួនដង្ហែរព្យុហយាត្រា កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានកាន់កាប់មីស៊ីល ដ៏ទំនើបបំផុតរបស់ខ្លួន ហើយបានបោះបង់ចោល ជិតពាក់កណ្តាល នៃព្រឹត្តិការណ៍នេះ ដោយបង្វែរជាការខិតខំប្រឹងប្រែង សម្រាប់ជនស៊ីវិល ដើម្បីកសាងសេដ្ឋកិច្ចក្នុងស្រុក ។

ព្រឹត្តិការណ៍នេះ បាននាំមកនូវ សមយុទ្ធដ៏ធំមួយ ដែលធ្លាប់បានកើតឡើង កាលពី៥ឆ្នាំមុន ។
នេះជាការបង្ហាញ សមត្ថភាពដ៏អស្ចារ្យ ដែលមានមនុស្សប្រមាណ ២០.០០០នាក់ កំពុងកាន់ផ្ទាំងក្រដាស ដែលបានបង្កើត ជាផ្ទាំងគំនូរដ៏ធំបំផុត ដែលមានមនុស្សរាប់ពាន់នាក់ ចូលរួមហាត់កាយសម្ព័ន្ធ ឬរាំនៅក្នុងទីលាន នៃការប្រកួត នៃទីក្រុងព្យុងយ៉ាង ដែលមានកៅអី ដល់ទៅ ១៥០.០០០នាក់ នៅក្នុងពហុកីឡដ្ឋានដ៏ធំ នៅក្នុងប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top