អន្តរជាតិ

ក្រុមហ៊ុន Amazon បង្ហាញពីផែនការបើកហាង cashierless Go នៅទីក្រុងញូវយ៉ក

អាមេរិក៖ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការងាររបស់ក្រុមហ៊ុន Amazon គឺជាផែនការមួយទៀត ដែលត្រូវត្រៀមបើកសាខាមួយ នៃហាងលក់ទំនិញ មិនមានគិតលុយ “Amazon Go” របស់ខ្លួននៅក្នុងទីក្រុងញូវយ៉ក បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ហាងនេះត្រូវបានបង្ហាញ តាមរយៈការផ្សព្វផ្សាយ ការងារជាស៊េរីដែលត្រូវបាន ប្រទះឃើញដោយព័ត៌មាន។ ក្រុមហ៊ុននេះថ្មីៗនេះ បានបើកទីតាំងទី២ នៅក្នុងទីក្រុងស៊ីថល ហើយកាលពីមុនបាននិយាយថា ខ្លួនសង្ឃឹមថា នឹងបើកហាងនៅក្នុងទីក្រុង Chicago និង San Francisco ។

អ្នកលក់រាយ តាមប្រព័ន្ធអ៊ីនធើណេត បានចុះផ្សាយបញ្ជីការងារ យ៉ាងហោចណាស់ចំនួន ៣ទាក់ទងនឹងហាងលក់ទំនិញ Amazon Go នៅក្នុងតំបន់ញូវយ៉ក’ ។ បញ្ជីឈ្មោះស្វែងរកបេក្ខជន សម្រាប់អ្នកគ្រប់គ្រងហាង អ្នកគ្រប់គ្រងហាងជំនួយការ អ្នកគ្រប់គ្រងការរៀន អភិវឌ្ឍន៍ និងសហការីបណ្តុះបណ្តាល ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top