អន្តរជាតិ

ក្រុមហ៊នការពារជាតិ Rheinmetall ចុះកុងត្រាផលិតរថយន្តយោធា ឲ្យអូស្ត្រាលី

បរទេស៖យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុនការពារជាតិ Rheinmetall ទើបទទួលបានកុងត្រា មានទំហំទឹកប្រាក់៤៩៧,២លានដុល្លារ សម្រាប់ការផលិតរថយន្តយោធាធុនកណ្ដាល និងធុនធ្ងន់ ឲ្យគម្រោង Land 121 Phase 5B របស់ប្រទេសអូស្ត្រាលី។

ក្រុមហ៊ុន នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ នៃគម្រោង 3B ដែលកំពុងផ្គត់ផ្គង់ឲ្យអូស្ត្រាលី នូវរថយន្តយោធាធុនកណ្ដាលនិងធុនធ្ងន់ ចំនួន២.៥០០គ្រឿង មានតម្លៃសរុប១,២៩ពាន់លានដុល្លារ ហើយរថយន្តថ្មី នឹងត្រូវបញ្ជូនចេញពីរោងចក្រក្រុមហ៊ុន Rheinmetall ទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី ជាផ្នែកនៃគម្រោង Land 121 Phase 5B។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall បាននិយាយដូច្នេះថា “ការបញ្ជាទិញបន្ទាប់នេះ គឺជាសារៈសំខាន់យុទ្ធសាស្ត្រដ៏អស្ចារ្យ ចំពោះយើង ដោយផ្តល់ឲ្យនូវសេចក្តីយោងដ៏ឥតខ្ចោះ សម្រាប់គម្រោងអន្តរជាតិសំខាន់ៗផ្សេងទៀត”៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top