អន្តរជាតិ

កូរ៉េខាងត្បូង​ អញ្ជើញមេដឹកនាំសភា​ ៩រូបចូលរួមកិច្ចប្រជុំ កំពូលជាមួយ កូរ៉េខាងជើង

សេអ៊ូល៖​ ការិយាល័យប្រធានាធិបតី​ បានស្នើសុំ ប្រធានសភា​ និងប្រធាននៃគណបក្ស នយោបាយទាំង៥​ នៅកូរ៉េខាងត្បូង​ ដើម្បីអមដំណើរ លោកប្រធានាធិបតីមូន​ ជេអ៊ីន​ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខ របស់លោកទៅកាន់ កូរ៉េខាងជើង។

ការអញ្ជើញនេះបានមកពីប្រធាន បុគ្គលិករបស់លោកមូន​ ជុងសុក​ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការ រៀបចំកិច្ចប្រជុំកំពូល
កិច្ចប្រជុំកំពូល Moon-Kim នឹងត្រូវបានរៀបចំ ឡើងនៅទីក្រុងព្យុងយ៉ាង​ ចាប់ពីថ្ងៃទី ១៨​ ដល់ថ្ងៃទី២០​ ខែកញ្ញា។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “គណៈកម្មាធិការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាងឆ្នាំ២០១៨​ គឺចង់អញ្ជើញលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Moon Hee-Sang និងអនុប្រធានសភា … ក្នុងនាមជាគណៈប្រតិភូសភាពិសេស។

ប្រមុខនៃគណបក្ស នយោបាយធំ ៗ ទាំង ៥​ រួមទាំងលោក Lee Hae-chan នៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច​ និងលោកគីមប្យុងជុន​ នៃគណបក្សប្រឆាំង Liberty Korea (LKP) ក៏ត្រូវបាន អញ្ជើញផងដែរ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top