X

កិច្ចចចារ បន្តកុងត្រាថ្មី ជាមួយនឹង Southgate បរាជ័យ

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ បានឲ្យដឹងថាគ្រូបង្វឹក តោបីអង់គ្លេសលោក Gareth Southgate ដែលមានកុងត្រាចាស់ ដល់ឆ្នាំ២០២០នោះបែរបានធ្វើការ បដិសេធកុងត្រាថ្មី ជាមួយនឹងសហព័ន្ធបាល់ទាត់អង់គ្លេស ទៅវិញ។

សហព័ន្ធបាល់ទាត់អង់គ្លេស FA កំពុងកើតក្តីព្រួយបារម្ភថា គ្រូបង្វឹករូបនេះ នឹងដើរចេញពីតំណែង ក្រោយជួយលើកមុខមាត់របស់អង់គ្លេស ជាប្រវត្តិសាស្ត្រឡើងវិញ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍នៅរុស្សី កាលពីខែមិថុនាកន្លងមកនោះ។

កិច្ចចចារគ្នាបន្តកុងត្រាថ្មីត្រូវទទួល រងបរាជ័យដោយគេជឿជាក់ថា លោក Southgate បានទាមទារឲ្យ FA ពិនិត្យពិចារណា ឡើងវិញអំពីតម្លៃកុងត្រាថ្មី ដែលលោកនឹងទទួលបាន តែ២លានផោន ក្នុងមួយឆ្នាំ ខណៈដែលគ្រូបង្វឹកមុនៗ ទទួលបានដល់ទៅ៥លានផោនក្នុងមួយឆ្នាំ៕

ប្រែសម្រួល : ស៊ុនលី

Facebook Comments