X

កម្ពុជាស្នើចិន បើកចំហរទីផ្សាកសិកម្ម សម្រាប់នាំចូលកសិផល ពីកម្ពុជាបន្ថែម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រទេសចិន បើកចំហរទីផ្សារកសិកម្ម ដើម្បីនាំចូលកសិផល កម្ពុជាទៅកាន់ប្រទេសចិន និងស្នើសុំបន្ថែមនូវកូតានាំចូល កសិផលពីកម្ពុជាទៀត ។

សម្ដេចតេជោ បានថ្លែងក្នុងជំនួប ជាមួយ លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅរមណីយដ្ឋានលីយ័ន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា “ខ្ញុំបានស្នើសុំឲ្យប្រទេសចិនបើក ចំហរទីផ្សារកសិកម្ម ដើម្បីនាំកសិផលកម្ពុជា មកកាន់ប្រទេសចិន និងស្នើសុំបន្ថែមកូតានាំចូលកសិផល ពីកម្ពុជាបន្ថែមទៀត” ។

ចំណែក លោក ហាន់ ជឹង បានលើកឡើងថា ប្រទេសទាំងពីរបានខិតខំ ពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ នេះឲ្យកាន់តែរីកចំរើន ទៅមុខទៀត ហើយខ្ញុំសូម អបអរសាទរសម្តេចតេជោ ដែលបានជាប់ឆ្នោត បន្តធ្វើជានាយករដ្ឋមន្រ្តី បន្តទៀត” ។

ឧបនាយករដ្ឋមន្រ្តីចិន បានសង្កត់ធ្ងន់ថា កម្ពុជា-ចិនជាមិត្តដែកថែបដ៏ រឹងមាំហើយ កម្ពុជា-ចិន ជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសា ឆ្នាំក្រោយ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោ ចូលរួមកម្មវិធីប្រជុំទាក់ទងនឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ៕ ដោយ៖ធី លីថូ

Facebook Comments