ព័ត៌មានជាតិ

កងពលធំ-តូច ៥អង្គភាព ត្រូវផ្ទេរពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់ បញ្ជាការដ្ឋាន កងទ័ពជើងគោក

ភ្នំពេញ៖ កងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគន៍ ចំនួន ៥អង្គភាព ត្រូវបានផ្ទេរក្របខ័ណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោក នេះបើយោតាមប្រកាស ស្តីពីការកែសម្រួល ផ្ទេរក្របខ័ណ្ឌ អង្គភាព របស់ក្រសួងការពារជាតិ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមរយៈប្រកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចកែសម្រួល និងផ្ទេរក្របខ័ណ្ឌ កងពលធំអន្តរាគមន៍លេខ២, កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ១, កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១ និងកងពលតូចលេខ៧០ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់ បញ្ជាការដ្ឋានកងទ័ពជើងគោក៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top