អន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី កម្រិត៦,៧ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុនកើន ដល់៤៤នាក់ហើយ

តូក្យូ៖ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ រញ្ជួយដីដ៏ខ្លាំងក្លា នៅភាគខាងជើងនៃ ប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុន បានកើនឡើងដល់៤៤នាក់ និង៦៦០នាក់បានរងរបួស ។ រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះ ។

ទន្ទឹមនឹងនេះដែរ ការផ្គត់ផ្គង់អគ្គីសនី សម្រាប់ក្រុមហ៊ុនផលិត យានយន្តតូយូតា អាចប្រើក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលភាគច្រើនសកម្មភាពរបស់ក្រុមហ៊ុននេះត្រូវបានផ្អាកមួយរយៈដែរ ។

គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ វាយប្រហារកាលពីថ្ងៃ ព្រហស្បតិ៍ ដែលបានអង្រួនកោះហុកកៃដូ ដោយបានបង្កឲ្យអាក់ខានដល់ ការធ្វើចរាចរណ៍តាមផ្លូវអាកាស រថភ្លើង និងបានកាត់ផ្តាច់ចរន្តអគ្គីសនី ទៅកាន់កោះនេះដែលមាន ទំហំប៉ុន Austria ៕

Facebook Comments

To Top