អន្តរជាតិ

Toyota ប្រកាសថា រោងចក្រផលិតយាន យន្តដំណើរការឡើងវិញ ជាបណ្តើរៗ ក្រោយជួបគ្រោះរញ្ជួយដី

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨នេះថា ក្រុមហ៊ុន Toyota Motor Corp  បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា រោងចក្រផលិតយានយន្តរបស់ខ្លួននៅតំបន់ភាគខាងជើងប្រទេសជប៉ុន ត្រូវបានត្រៀម ដើម្បីធ្វើការផលិតឡើងវិញ ដែលចាប់ផ្តើមនៅពេលយប់ម៉ោង៨និង៣០នាទីល្ងាច ត្រូវនឹង៧ និង៣០នាទីល្ងាច ម៉ោងនៅសិង្ហបុរី ក្រោយពីបានផ្អាកដំណើរ ការកាលពីសប្តាហ៍ មុនដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើតឡើង ។

ការបិទដំណើរការរោងចក្រផលិត នៅក្រុង Tomakomai នៅលើកោះ ហុកកៃដូ ត្រូវបានផ្អាក ដំណើរការផលិតកម្ម ដែលជារោងចក្រទី១៦ ក្នុងចំណោមរោងចក្រ ក្នុងស្រុកចំនួន១៨ របស់ក្រុមហ៊ុន Toyota  ដែលបានដំណើរការវិញនៅថ្ងៃចន្ទនេះ ។

ក្រុមហ៊ុន Toyota បាននិយាយថា យើងនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ សម្រាប់ផលិកម្មរោងចក្រនៅថ្ងៃអង្គារ ។

ក្រុមហ៊ុន Toyota បាននិយាយថា គ្រោះរញ្ជួដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារដែនកោះហុក កៃដូ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់ និងបានកាត់ផ្តាច់ចរន្ត អគ្គីសនីជាបណ្តោះអាសន្ននៅលើកោះមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top