X

Terry រកឃើញក្លឹបថ្មី ហើយទោះបី ទទួលបានកុងត្រា តម្លៃ៣លានផោន ក្នុងមួយឆ្នាំ

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅ ថ្ងៃអាទិត្យទី៩ ខែកញ្ញានេះ បានឲ្យដឹងថា កីឡាករខ្សែការពារវ័យចាស់ John Terry ក្រោយការចាកចេញAston Villa តាំងតែពីខែមេសា នោះទីបំផុត អាចរកឃើញក្លឹបថ្មី របស់ខ្លួនហើយនៅឯប្រទេសរុស្សី ក្លឹបSpartak Moscow។

អតីតកីឡាកររបស់ក្លឹបតោខៀវ ជាច្រើនឆ្នាំនិងជម្រើសជាតិ អង់គ្លេសJohn Terry បានធ្វើការ តេស្តសុខភាព រួចរាល់ហើយនៅទីនោះហើយជឿជាក់ថា ទទួលបានកុងត្រា ដែលមានតម្លៃ ៣លានផោន ដោយមានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺTerry នឹងមានឈ្មោះលេង នៅក្នុងពានអ៊ឺរ៉ូបEuropa League ប៉ះជាមួយនឹងក្លឹបហង្សក្រហម Liverpool និងក្លឹបRanger ដែលស្ថិតនៅក្រោមការដឹកនាំ របស់អតីតមិត្តរួមក្រុមSteven Gerrad៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments