X

MVថ្មី Lil’ Touch របស់ Girl’s Generation ក្លាយជាវីដេអូ ដែលមានអ្នកមើលច្រើនបំផុត ក្នុងពេល២៤ម៉ោង

កូរ៉េ ៖ វីដេអូចម្រៀងថ្មី Oh GG’s “Lil’ Touch” របស់ក្រុមចម្រៀង Girl’s Generation ដែលចេញជាផ្លូវការកាលពីថ្ងៃទី៥កន្លងទៅនេះបានក្លាយជា វីដេអូម្រៀងកូរ៉េដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងYoutube ក្នុងរយ:ពេលត្រឹម២៤ម៉ោង ។

សារព័ត៌មាន Koreaboo បានអោយដឹងនៅថ្ងៃទី៧ ខែកញ្ញានេះថា ក្នុងពេល២៤ម៉ោងវីអូ “Lil’ Touch” នេះមានអ្នកចូលទស្សនាដល់ទៅជិត១០ លានដងក្នុង Youtube ដែលវានាំមុខបទចម្រៀងល្បីជាច្រើនដែលចេញពេលដំណាលគ្នារួមមានបទ District 9 របស់ក្រុម Stray Kid , បទ Hey Mama របស់ EXO ដែលមានអ្នកមើលត្រឹមជាង៤ លានដងក្នុងYoutube។

បទ Oh GG’s “Lil’ Touch” ដែលមានអ្នកចូលទស្សនាច្រើនលើសលុបនេះដែរ អ្នកគាំទ្រជឿថា វាជាសញ្ញាបញ្ជាក់ថាក្រុមចម្រៀងអាយុកាល១១ ឆ្នាំនេះនឹងទទួលជោគជ័យម្តងទៀត ៕

ដោយ៖ ទូច សុខលីដា

Facebook Comments