អន្តរជាតិ

Jack Ma បញ្ជាក់សាជាថ្មី ពីពេលវេលាច្បាស់លាស់ នៃការចាកចេញ ពីតំណែង ប្រធានប្រតិបត្តិ Alibaba

បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី១០ ខែកញ្ញានេះបានឲ្យដឹងថា លោក Jack Ma ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនអេឡិចត្រូនិក យក្សចិនAlibaba បានធ្វើការ បញ្ជាក់សាជាថ្មី ហើយថាគ្រោងនឹងលាឈប់ ក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ គឺនាថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩។

ការប្រកាសដែលត្រូវបានធ្វើឡើងម្តង រួចមកហើយកាលពីសប្តាហ៍មុន ដោយបុរសដែល ជាអតីតគ្រូបង្រៀន ភាសាអង់គ្លេសរូបនេះ ដែលវាពិតជាបានធ្វើឲ្យមាន ការភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ និងតាមដានបុរសសេដ្ឋី ពាន់លានរូបនេះយ៉ាងខ្លាំង។

គួរឲ្យដឹងដែរថាលោកMa ដែលមានឈ្មោះជាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅប្រទេសចិននោះ នឹងប្រគល់តំណែងរបស់លោកទៅឲ្យលោកDaniel Zhangជំនួសវិញ។

ទោះបីជាយ៉ាងណាក្តីលោកMa ដែលមានទ្រព្យសម្បត្តិ សុទ្ធបច្ចុប្បន្នចំនួន៣៦,៦ ពាន់ លានដុល្លារ នឹងនៅតែស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Alibaba រហូតដល់កិច្ច ប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ របស់ខ្លួននៅឆ្នាំ២០២០ ហើយនឹងស្ថិតនៅក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃភាពជាដៃគូក្រុមហ៊ុន Alibaba៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top