អន្តរជាតិ

​ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង​ បង្ហាញពីធីព្យុហយាត្រា យោធា​ ក្រោយថ្ងៃខួប​ ៧០ឆ្នាំ

សេអ៊ូល៖​ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង​ បានរាយការណ៍លើពិធីក្បួន ដង្ហែរយោធាមួយ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងព្យុងយ៉ាង​ មួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះ​ បានប្រារព្ធឡើង ដើម្បីប្រារព្ធខួបទី៧០​ របស់ប្រទេស​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងជាភាសាអង់គ្លេសថា “ក្បួនដង្ហែរយោធា​ និងក្បួន ដង្ហែរសាធារណៈរបស់ប្រជាពលរដ្ឋក្រុងព្យុងយ៉ាង​ ដើម្បីអបអរសាទរខួបលើកទី៧០​ របស់កូរ៉េ ខាងជើង​ បានកើតឡើងជាមួយភាពរុងរឿង” ។

សេចក្តីថ្លែងការណ៍នេះ​ បានបន្ថែមដោយសំដៅ ដល់មេដឹកនាំកូរ៉េខាងជើង លោក​ គីម​ ជុងអ៊ុន​ ថា “មេដឹកនាំកំពូល​ បានពិនិត្យមើលកិត្តិយសនៃសេវាកម្ម KPA បន្ទាប់ពីទទួលបានការគោរព ពីប្រធានរបស់ខ្លួន”៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top