ព័ត៌មានជាតិ

​ឃាត់ខ្លួនឪចុង ​រំលោភកូនបានសម្រេច ជាច្រើនដង​

កំពង់ស្ពឺ ៖ ឪចុងចិត្តអប្រិយ ​រំលោភកូនចុង របស់បានសម្រេច ជាច្រើនដង ត្រូវបាននគរបាល ឃាត់ខ្លួន​​ តាមពាក្សបណ្តឹង ជនរងគ្រោះ​ នៅ​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៨ ​នៅវេលាម៉ោង ៤និង៤0នាទី​ល្ងាច នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ អ​ ថ ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ក្រោយឪពុកចុងរំលោភរួច បានរត់មកប្រាប់ឈ្មោះ អ៊ុ វ៉ុន ភេទប្រុសអាយុ៥៩ឆ្នាំ មានទីលំនៅភូមិ​ជាមួយគ្នា (ជាប្រជាការពារភូមិ)  ថាមានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច (ត្រូវជាឪពុកចុង) បានចាប់រំលោភ សេពសន្ថវៈ មកលើរូបនាងជាច្រើនដងមកហើយ ពេលឈ្មោះ អ៊ុ វ៉ុន លឺដូច្នេះក៏រាយការណ៍ ជូនសមត្ថកិច្ច ហើយឃាត់ខ្លួនឈ្មោះខាងលើ យកមកសាកសួរនៅអធិការដ្ឋានតែម្តង៕

ដោយជ័យសំរ៉ុង

Facebook Comments

To Top