X

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កឹម សុខា នឹងត្រូវដោះលែង ឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅមុននេះ បន្តិចថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នឹងត្រូវដោះលែង ឲ្យ នៅក្រៅឃុំ ជាបណ្តោះអាសន្ន។

អ្នកនាំពាក្យរូបនេះ បានថ្លែងឲ្យដឹងថា ខ្ញុំមិនទាន់ អាចបញ្ជាក់លម្អិតពី ដំណើរការនៃការដោះលែងនេះ នោះទេ ។តែយ៉ាងណាក៏ដោយ នេះ អាចជាឆន្ទានុសិទ្ធរបស់តុលាការ

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនា គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕

Facebook Comments