អន្តរជាតិ

អ៊ូហ្គានដា ព្រមានប្រឆាំងការ ជ្រៀតជ្រែក ស្របពេលសម្ពាធ កើនឡើងលើអាមេរិក ឲ្យកាត់ផ្តាច់ការ គាំទ្រយោធា

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ូហ្គានដា លោក Yoweri Museveni នាពេលថ្មីនេះ បានព្រមាន មិនឲ្យបរទេសជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយអ៊ូហ្គានដា ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រឆាំងមួយ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ផ្អាកជំនួញយោធា ជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។

លោក Museveni ក៏បានធ្វើការចោទប្រកាន់ប្រទេសបរទេសមួយចំនួន ពីបទស្វះស្វែងជះឥទ្ធិពល លើនយោបាយនៃប្រទេសអ៊ូហ្គានដា ដោយធ្វើការផ្គត់ផ្គង់ជំនួយឲ្យដល់ក្រុមប្រឆាំង តាមរយៈអង្គការ ក្រៅរដ្ឋាភិបាលនានា។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុង សន្និសីទកាសែតមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Museveni បាននិយាយប្រាប់យ៉ាង ដូច្នេះថា “វាមានសារៈសំខាន់ណាស់ ដែលអ្នកលែងខាងក្រៅ មិនចូលមកជ្រៀតជ្រែក ក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយប្រសិនបើមានបញ្ហាណាមួយ ក្នុងប្រទេសអ៊ូហ្គានដា ខ្ញុំប្រាកដជានឹង គ្រប់គ្រងវា បានល្អជាងអ្នកនៅខាងក្រៅ”៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top