អន្តរជាតិ

អំពើវាយប្រហារ មួយនៅកណ្តាល ក្រុងប៉ារីស បង្កឲ្យរបួស៧នាក់

ប៉ារីស៖ សារព័ត៌មាន AP បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា មនុស្សចំនួន៧នាក់ បានរងរបួស នៅក្នុងអំពើ់វាយប្រហារមួយ ដោយកាំបិត នៅភាគកណ្តាលក្រុងប៉ារីស កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែប៉ូលិសបានបញ្ជាក់ថា មិនមែនជាអំពើភេរវកម្មឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយ BFMTV និងកាសែតបារាំង Le Parisien បានរាយការណ៍ថា អ្នកទេសចរជនជាតិអង់គ្លេសចំនួន២នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស ទាំងនោះដែរ ។
ក្រុមអាជ្ញាធរកំពុង តែព្យាយាមដើម្បីធ្វើការ កំណត់ បើសិនជាមានអ្នកវាយប្រហារ ដែលត្រូវបានចាប់ខ្លួន គឺក្នុងចំណោម អ្នករបួសទាំង៧នាក់ ។ កាសែត Le Parisien បានចុះផ្សាយថា អ្នកវាយប្រហារ គឺជាជនជាតិអាហ្វហ្គានីស្ថាន ៕

Facebook Comments

To Top