ព័ត៌មានជាតិ

អភិបាលរងខេត្តតាកែវ ២នាក់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត ដាក់ឲ្យចូលនិវត្តន៍

តាកែវ៖ អភិបាលរងខេត្តតាកែវ ២រូបគឺលោក យស់ ណាស៊ី និងលោក អ៊ុន វណ្ណា ត្រូវបានព្រះមហាក្សត្រ​ សម្ដេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្ត កាលពីម្សិលមិញដោយ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នៅពេលខាងមុខឆាប់ៗនេះ ។

យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្របានត្រាស់បង្គាប់ អោយលោកអភិបាលខេត្តតាកែវ អ៊ុន វណ្ណា ឧត្តមមន្រ្តីថ្នាក់លេខ១ ចូលនិវត្តន៏នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ ដោយឡែកលោក យស់ ណាស៊ី ឧត្តមមន្រ្តីថ្នាក់លេខ១ ត្រូវបានត្រាស់បង្គាប់ដាក់ ឲ្យចូលនិវត្តន៏នៅនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខ ។

គួបញ្ចាក់ថា លោក យស់ ណាស៊ី និងលោក អ៊ុន វណ្ណា ក្រៅពីមានតួនាទីជា អភិបាលរងខេត្តតាកែវ លោកទាំងពីរក៏ជាមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តតាកែវផងដែរ ។

យោងតាមប្រភពព័ត៌មាន ការរិយាល័យគណបក្ស ប្រជាជនខេត្តតាកែវ ក្រោយពីចូលនិវត្តន៏ លោក យស់ ណាស៊ី និងមានពេលវេលាគ្រប់គ្រាន់ ក្នុងបំពេញការងារជូន គណបក្សក្នុងនាមជាអនុប្រធាន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងទទួលបន្ទុកជាគណប្រចាំការ ។ ដោយឡែកលោក អ៊ុន វណ្ណា និងត្រូវគណបក្សតែងតាំង ជាបេក្ខជនប្រធានក្រុមប្រិក្សា ខេត្តតាកែវនៅក្នុងការបោះឆ្នោត សមាជិកក្រុមប្រិក្សាខេត្ត នៅឆ្នាំ២០១៩ខាងមុខ ជំនួសលោក កៅ ឆែ ប្រធានក្រុមប្រិក្សាខេត្តបច្ចុប្បន្ន ដែលកំពុងតែមានបញ្ហាសុខភាព ដោយសារតែវ័យកាន់តែច្រើន ៕

ដោយៈ ដូនកែវ

To Top