X

អបអរសាទ! នាង Winnie Harlow មានវាសនាក្លាយ ជាម៉ូដែលរបស់ Victoria’s Secret

អាមេរិក ៖ តារាម៉ូដែល Winnie Harlow ដែលមានសម្បុរពពាល តាំងពីកំណើតនោះ មានវាសនា បានដើរម៉ូដជាមួយកំពូលតារាម៉ូដែលល្បីរបស់ Victoria’s Secret ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៩ ខែកញ្ញានេះថាម៉ូដែលវ័យ២៤ឆ្នាំ Winnie Harlow បានចែកចាយដំណឹងដ៏រំភើបប្រាប់អ្នកគាំទ្រក្នុងបណ្តាញសង្គម Instagram ថានាងនឹងបង្ហាញខ្លួន ជាមួយក្រុមម៉ូដែលរបស់ Victoria’s Secret នៅក្នុងខែវិច្ឆិកាខាងមុខនេះ គឺខ្លួននឹងក្លាយជាម៉ូដែលម្នាក់ របស់ក្រុមកំពូលអ្នកដើរម៉ូដល្បីលើលោកមួយនេះ ។ ក្នុង Instagram នាងWinnie បានសរសេរថា “ ខ្ញុំស្ទើរមិនជឿរឿងនេះ! អរគុណណាស់ចំពោះសន្តានចិត្ត និងលើកទឹកចិត្តខ្ញុំ!អរគុណដែលអោយខ្ញុំដើរ ម៉ូដនៅ Victoria’s Secret  អរគុណអ្នកគាំទ្រដែលជម្រុញលើកទឹកចិត្ត ខ្ញុំអោយបានមកដល់ចំនុចនេះ ” ។

ក្រោយបង្ហាញខ្លួននៅកម្មវិធីប្រកួតបរវរកញ្ញា America’s Nest Top Model នាង Winnie Harlow សញ្ជាតិកាណាដា បានផ្លាស់ប្តូរផ្នត់គំនិតមហាជនគ្រប់ទិសទី អោយងាកមកចាប់អារម្មណ៍គាំទ្រលើក ទឹកចិត្តមនុស្សមានជម្ងឺស្បែកពីកំណើតហៅថា Vitiligo ដូចជានាង ហើយសព្វថ្ងៃនេះនាងមានទំនុកចិត្ត ណាស់ក្នុងការបង្ហាញមុខក្នុងសភាព២ពណ៌ ដោយមិនត្រូវការលាក់បាំង ៕

ប្រែសម្រួលដោយ៖ ទូច សុខលីដា

Facebook Comments