អន្តរជាតិ

ស៊ីរីនិងរុស្ស៊ី នៅតែបន្តវាយប្រហារ តាមអាកាសលើ ទៅលើខេត្ត Idlib

បរទេស៖ប្រជាពលរដ្ឋក្នុងតំបន់ និងក្រុមអ្នកសង្គ្រោះ បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីនិងស៊ីរី នៅតែបន្តធ្វើការវាយ ប្រហារយ៉ាងខ្លាំងក្លា នៅក្នុងខេត្ត Idlib និងខេត្ត Hamas កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលទីក្រុងដាម៉ាស បង្កើនការវាយប្រហារ ទៅលើតំបន់ឈរជើងដ៏ចម្បងចុងក្រោយ របស់ពួកឧទ្ទាម បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បរាជ័យមិនអាចព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នាបាន។

ប្រជាពលរដ្ឋនិងក្រុមសង្គ្រោះទាំងនោះ បាននិយាយប្រាប់ថា ឧទ្ធម្ភាគចក្រកងទ័ពស៊ីរី បានទម្លាក់គ្រាប់បែកធុង ទៅលើភូមិ al-Habeet និងភូមិ Abdin ក្នុងខេត្ត Idlib ភាគខាងត្បូង ហើយនិងភូមិតូចៗ និងភូមិផ្សេងៗទៀត នៅក្នុងតំបន់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ ឈ្មោះ Abullah Qasem បាននិយាយថា យ៉ាងតិចបំផុត មានឧទ្ធម្ភាគចក្រ១៥គ្រឿង បានទម្លាក់គ្រាប់បែក លើភូមិ al-Habeet បណ្ដាលឲ្យក្មេងយ៉ាងហោចពីរ នាក់ស្លាប់ និងរបួស៩នាក់ ហើយនិងអគារជាច្រើន រងការបំផ្លាញ៕

Facebook Comments

To Top