ព័ត៌មានជាតិ

សារចូលរួម អបអរសាទរ របស់សាកលវិទ្យាធិការ AUPP ទៅកាន់សិស្សានុសិស្ស ដែលបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ

ភ្នំពេញៈ ក្នុងនាមសាកលវិទ្យាល័យ កំពូលមួយក្នុងតំបន់ អាស៊ីអាគ្នេយ៍ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សូមអញ្ជេីញសិស្សជាប់បាក់ ឌុបទាំងអស់និងអាណាព្យាបាល មកសាកលវិទ្យាល័យ AUPP ដេីម្បីស្វែងយល់ពីកម្មវិធីសញ្ញាបត្រពីរ (2) ដែលមានការទទួល ស្គាល់ជាសាកល។

AUPP ផ្តល់អាហារូបករណ៍ដល់សិស្សឆ្នេីមដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A និង B។ ក្នុងនោះក៏មានផ្តល់អាហារូបករណ៍ រហូតដល់ ១០០% សម្រាប់សិស្សឆ្នេីមដែលប្រឡងបាក់ឌុប និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការបង់ថ្លៃសិក្សានៅ AUPP។

ដូច្នេះ សិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់អាចអញ្ជើញមកកាន់សាកលវិទ្យាល័យ AUPP ដេីម្បីទទួលបានព័ត៌មានបន្ថែមអំពីការផ្តល់អាហារូបករណ៍ និងការចុះឈ្មោះចូលរៀននៅ AUPP។

សាកលវិទ្យាល័យ AUPP ស្ថិតនៅអគារលេខ ២៧៨H ភូមិក្រោលគោ ផ្លូវលេខ២០១R សង្កាត់ក្រោលគោ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤៕

Facebook Comments

To Top