ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ចិន ដោយសុវត្ថិភាព ដើម្បីចូលរួមបើក ពិព័រណ៍ចិន-អាស៊ាន លើកទី១៥

ភ្នំពេញ៖ សម្តេចតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅម៉ោងប្រមាណ ១២៖១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមបើក ពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជាជា ប្រទេសកិត្តិយស ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា អញ្ជើញទៅដល់អាកាស យានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង សម្តេចតេជោ ត្រូវបានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅ​ និងស្និទ្ឋស្នាលបំផុត ពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរួមទាំង លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទ ពិគ្រោះយោបល់ នយោបាយប្រជាជនចិន តំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជា ជាច្រើនរូបទៀតផង ។

នៅរសៀលថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបជាមួយ ក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង ២០០ នាក់ ដែលកំពុងសិក្សានៅប្រទេសចិន ៕

Facebook Comments

To Top