ព័ត៌មានជាតិ

សម្តេចតេជោ សង្ឃឹមថា នៅពេលខាងមុខ នឹងមាននិស្សិត កម្ពុជាកាន់តែច្រើនឡើងមក បំពេញការសិក្សាថ្នាក់ អាហារូបករណ៍ នៅចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០កញ្ញា នេះបានបង្ហាញជំនឿជឿជាក់ និងសង្ឃឹមថា នៅពេលខាងមុខនឹង មាននិស្សិតកម្ពុជា កាន់តែច្រើនឡើងមកបំពេញការសិក្សាថ្នាក់ អាហារូបករណ៍នៅក្នុងប្រទេសចិន។ នេះយោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្ដេច តេជោ។

សម្ដេចតេជោបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ចំនួន២២៩នាក់ ដែលកំពុងសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ និស្សិតទាំងអស់ដែលកំពុងខិតខំ យកចិត្តទុកដាក់សិក្សានៅ ប្រទេសចិនហើយបានឆ្លៀត យកពេលវេលាដ៏មានតម្លៃ ទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែ ស្នើសុំអាហារូបករណ៍ដើម្បី ផ្តល់ជូននិស្សិតកម្ពុជា បានចេញទៅសិក្សា នៅបរទេសទោះតិច ក្តីឬច្រើនក្តីគឺដើម្បីយកចំណេះ ដឹងកសាងនិងអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោបាន មានប្រសាសន៍អំពីនយោបាយ ឈ្នះ-ឈ្នះដែលសម្តេចបានដាក់ចេញកាលពី២០ឆ្នាំមុនដែល បាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណះប្រតិភូ ជាន់ខ្ពស់មកក្រៅប្រទេស ជាលើកដំបូង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ ទីក្រុងណាននីងចំនួន១១ លើករួចមកហើយស្របពេលនោះ កម្ពុជាគឺជា ប្រទេសសម្របសម្រួល អាស៊ាន-ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំ របស់ លោក វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។ ជាពិសេសនៅពេលនេះគឺមិត្តចិនបាន ចាត់ទុកកម្ពុជាជាប្រទេសកិត្តិយសនៃពិព័រណ៌ ចិន-អាស៊ាន លើកទី១៥ឆ្នាំ២០១៨នេះផងដែរ។ សម្តេចតេជោ ក៏បានអរគុណកូនក្មួយទាំងអស់ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនកន្លងមកនេះ។ ដោយមើលឃើញអំពីកង្វះខាតជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់កូនក្មួយនិស្សិតអាហារូបករណ៍ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០ដុល្លារដើម្បីទុកដោះស្រាយតម្រូវការនានាក្នុងពេលកំពុងសិក្សានៅក្នុងប្រទេសចិន៕

Facebook Comments

To Top