ព័ត៌មានជាតិ

សមាគមអ្នកលក់ឱសថកម្ពុជាឲ្យ RF3 World ចូលជាសមាជិកពេញសិទ្ធិ ដើម្បីវាយតម្លៃលើការថែទាំសុខភាព

ភ្នំពេញ៖ យោងតាមការពិនិត្យ ទៅលើសម្បត្តិនីតិបុគ្គល ស្របច្បាប់គ្រប់គ្រាន់របស់ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក (RF3 Wolrd) គណៈអចិន្ត្រៃយ៍ គណៈកម្មការប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា (ស.អ.ឱ.ក) កាលពីពេលថ្មីៗនេះ សម្រេចចុះឈ្មោះក្រុមហ៊ុន RF3 Wolrd ក្នុងបញ្ជីសមាជិកពេញសិទ្ធិ របស់សមាគម និងប្រគល់ពានរង្វាន់ “បុគ្គលដែលមានស្នាដៃឆ្នើម ផ្នែកបម្រើសេវាថែទាំ សុខភាពប្រជាជនល្អ” ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី “Thank you RF3 World” នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក ឡី សុភាព ប្រធានសមាគអ្នកលក់ឱសថកម្ពុជាបានប្រកាស សម្រេចស្តីពីការចុះឈ្មោះ ក្នុងបញ្ជីសមាជិកពេញសិទ្ធិ របស់សមាគម អ្នកលក់ឱសថកម្ពុជា ព្រមទាំងបានប្រគល់វិញ្ញាបនបត្រ ពានរង្វាន់បុគ្គលដែលមានស្នាដៃឆ្នើម ដល់លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក (RF3 Wolrd)ផងដែរ ។

ក្នុងឱកាសទទួលវិញ្ញាបនបត្រនេះ លោក វណ្ណ សុភានោ បានមានប្រសាសន៍ថា “ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង២ប្រភេទ គឺ៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅប្រទេសម៉ាឡេស៊ី និងបានចុះប្រវេទន៍ត្រឹមត្រូវ នៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវ ។

លោកបន្តថា គ្រីម Firmax3 ជាគ្រីមលាបលើជីបចរ នៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះ បានផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមាន៖សារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។

ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពីស្ថាប័នអន្តរជាតិ ឲ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top