ព័ត៌មានជាតិ

សមាគមចិន២ ចុះMOU បង្កើតមជ្ឈមណ្ឌល ទំនាក់ទំនង វប្បធម៌ចិន ទាជីវនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីឲ្យវប្បធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែបានទូលំទូលាយ សមាគមចិន ចំនួន២ បានចុះកិច្ចព្រមព្រៀងបង្កើត មជ្ឈមណ្ឌលទំនាក់ទំនង វប្បធម៌ចិនទាជីវ បរទេសនៅកម្ពុជា។

លោក ចុង អ៊ីធីង ប្រធានសមាគមចិនទាជីវមិត្តភាពពាណិជ្ជករចិនទាជីវ នៅកម្ពុជា

បានឲ្យដឹង ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងទំនាក់ទំនងជនជាតិចិនក្រុងទាជីវ និងសមាគមចិន ទាជីវមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ សណ្ឋាគារហួងសាន អ៊ិនធើណេសិនណល ហ៊ួយ ប៉ាងគ្រុបថា វប្បធម៌ចិនទាជីវបានកើតឡើងតាំង ពីយូរអង្វែង ណាស់មកហើយ ពិសេសនោះដូរតន្ត្រីចិនទាជីវ ក៏ដូចជាវប្បធម៌ដ៏សំបូរបែប ដូចជាត្បូងដ៏អស្ចារ្យ ។

លោកបន្តថា ជនជាតិទាជីវមានគ្រប់ទីកន្លែងទាំងអស់ពិសេសនោះឲ្យតែមានទឹក គឺមានជន ជាតិចិនទាជីវ។  លោកបញ្ជាក់ថា “វប្បធម៌គឺជាកូននូវជនជាតិមួយដូច្នេះ វប្បធម៌ចិនទាជីវ គឺជាកូនរបស់ជនជាតិទាជីវ ហើយការសាមគ្គីជាចំណងស្មារតី ក៏ដូចជាសួននៃស្មារី”។

ចំណែកលោក ជាំង ស៊ីចុង ប្រធានប្រតិបត្តិសមាគមចិន ទាជីវមិត្តភាពពាណិជ្ជករចិន ទាជីវនៅកម្ពុជា បានបញ្ជាក់ដែរថា ការចុះកិច្ចព្រមព្រៀងនេះ ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន ទាជីវនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយផងដែរ ។

លោកថា វប្បធម៌ចិនទាជីវ គឺជាវប្បធម៌មួយចំនួនក្នុង ចំណោមវប្បធម៌ជាច្រើនរបស់ចិន ហើយការបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ចិនទាជីវ នៅកម្ពុជា ក៏បង្ហាញឲ្យឃើញ ពីវប្បធម៌ចិនទាជីវមានភាពរីកចម្រើន។

លោកថា តំបន់ចិនទាជីវសំបូរទៅដោយអ្នកល្បីល្បាញជាច្រើនរូប ដូច្នេះថ្ងៃនេះក៏បង្ហាញកាន់ តែច្បាស់ថា វប្បធម៌ចិនទាជីវបានពង្រឹងបន្ថែមទៀត នូវវប្បធម៌ចិនទាជីវកាន់ល្អ បន្ថែមទៀតផងដែរ ។

លោកបន្ថែមថា ការបង្កើតមជ្ឈមណ្ឌល ទំនាក់ទំនងវប្បធម៌ចិនទាជីវ នៅបរទេសនេះបានធ្វើ ឡើង តាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែមួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ចិនទៅកាន់បរទេស ពិសេសក៏បានធ្វើតាមយុទ្ធសាស្ត្រផ្លូវសូត្រផងដែរ ។ ការជំរុញអភិវឌ្ឍន៍វប្បធម៌នេះ ក៏បង្ហាញ ពីការរួមសាមគ្គីគ្នា រវាងជនជាតិចិនផងដែរ ហើយការផ្សព្វផ្សាយវប្បធម៌នេះ ក៏បង្ហាញក្នុងទំព័រ ថ្មីនៃប្រវត្តិសាស្ត្រសម្រាប់ជនជាតិចិនដែរ ៕

ដោយ ស សំណាង

Facebook Comments

To Top