Uncategorized

វេណេហ្ស៊ូអេឡា ថ្កោលទោស ការជ្រៀតជ្រែក យោធាអាមេរិក ក្រោយមាន សេចក្តីរាយការណ៍ ពីកាសែត New York Times

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសវេណេហ្ស៊ូអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទស្វះ ស្វែងធ្វើកិច្ចអន្តរាគមន៍ និងពីបទគាំទ្រការសមគំនិតយោធា ក្រោយមានសេចក្តីរាយការណ៍មួយថា មន្ត្រី សហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីយោធាវេណេហ្ស៊ូអេឡា ដើម្បីពិភាក្សាផែនការធ្វើរដ្ឋប្រហារ។

នៅលើបណ្ដាញសង្គមធ្វីតធើ កាលពីថ្ងៃសៅរ៍ លោក Jorge Arreaza បានសរសេរដូច្នេះថា “ យើង ថ្កោលទោស ចំពោះផែនការអន្តរាគមន៍ និងការគាំទ្រអ្នកសមគំនិតយោធាក្បត់ ដែលធ្វើឡើងដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេហ្ស៊ូអេឡា ហើយសូម្បីតែក្នុងប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក ភាពជាក់ស្តែងដ៏ថោកទាម ក៏កំពុងតែលេចឡើង”។

គួរបញ្ជាក់ថា កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋបាលរបស់លោក ត្រាំ បានប្រារព្ធធ្វើកិច្ចប្រជុំសម្ងាត់ ជាមួយមន្ត្រីយោធាបះបោរ កាលពីឆ្នាំមិញ ដើម្បីពិភាក្សាគ្នា ពីគម្រោង ផ្តួលរំលំលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top