អន្តរជាតិ

វៀតណាម នឹងកំណត់ ទៅលើប្រភេទ យានយន្ត ដែលធ្វើចរាចរណ៍ នៅក្រុងហូជីមិញ បង្កបរិយាកាសអាប់អួរ

ហូជីមិញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា នាយកដ្ឋានសាធារណការ នៃក្រុងហូជីមិញរបស់ប្រទេស វៀតណាមនៅក្រុងហូជីមិញ កំពុងតែត្រិះរិះទៅលើការប្រើប្រាស់ ពន្ធពិសេសមួយ និងតម្លៃឈ្នួលខ្ពស់ទៅលើរថយន្តឯកជន រួមទាំងតម្លៃឈ្នួលបរិស្ថាន ដែលបង្កឲ្យខ្យល់អាប់អួរ និងសំឡេងរំខានខ្លាំង ដែលបង្កឡើង ដោយរថយន្តឯកជន ។

ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយកដ្ឋានក៏មាន ផែនការ ដើម្បីកំណត់ចំនួនយានយន្តដែលត្រូវចេញបណ្ណបើកបើកបរថ្មីឲ្យតាមរយៈពន្ធប្រចាំឆ្នាំ និងតម្រូវ ឲ្យពលរដ្ឋម្នាក់ៗ ដែលមានបំណងចង់ទិញរថយន្តថ្មី ឬម៉ូតូថ្មី ដើម្បីដេញថ្លៃ សម្រាប់ម្ចាស់យានយន្ត ។

នៅក្នុងឆ្នាំ២០១៣ ក្រុងហូជីមិញ មានរថយន្តឯកជន ប្រមាណ៦,៤លានគ្រឿង ហើយជិង ៥,៩លានគ្រឿងជាទោចក្រយានយន្ត ហើយចំនួន៩១,៧ភាគរយនៃចំនួនសរុបយានយន្ត ។ ក្រៅពីនេះគឺយានយន្ត ។

នៅចុងឆ្នំា២០១៧ ក្រុងនេះ មានយានយន្តប្រមាណ ជិត៨លានគ្រឿង ដែលភាគច្រើន ជាទោច្រកយានយន្ត ដែលមានប្រមាណ៩២ភាគរយនៃចំនួនសរុប ។

នៅឆ្នាំ២០២០ ចំនួនយានយន្តនៅក្រុងហូជីមិញ ត្រូវបានគេរំពឹងថា នឹងកើនឡើង១០ លានគ្រឿង ក្នុងនោះរាប់បញ្ចូលទាំងឡាន៨០០.០០០គ្រឿង ។ ក្រុមគ្រួសារភាគច្រើន នៅក្នុងក្រុងនេះ ដែលជាម្ចាស់ គឺតិចបំផុតមានម៉ូតូ១គ្រឿង ៕

ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top