នយោបាយ

លោក អេង ឆៃអ៊ាង រីករាយដែលលោក កឹម សុខា ដោះលែងឲ្យមានសេរីភាព បណ្តោះអាសន្ន

ភ្នំពេញ ៖ អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ(CNRP) លោក អេង ឆៃអ៊ាង បានសម្តែងការរីក រាយដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពជាបណ្តោះអាសន្ន កាលពីរាត្រីទាបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក អេង ឆៃអ៊ាង បានឲ្យដឹងថា “រីករាយដែល លោកប្រធាន កឹម សុខា មានសេរីភាពបណ្តោះអាសន្ន ។ យើងមានជំនឿយ៉ាងមុតមាំថា លោកប្រធាន កឹម សុខា នឹងមានសេរីភាពពេញលេញក្នុងរយៈពេលដ៏ខ្លីខាងមុខ” ៕

ដោយ ៖ ដើមអម្ពិល

Facebook Comments

To Top