X

លោក សុខ ឥសាន លើកឡើងពី សភាពការណ៍មួយ ចំនួននៅកម្ពុជា ពាក់ព័ន្ធនិងការដោះ លែងលោក កឹម សុខា

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងអំពី សភាពការណ៍មួយចំនួនរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធ និងការដោះលែងលោក កឹម សុខា។

លោក សុខ ឥសាន បានលើកឡើងថា “នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ៣០១៨ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យដោះលែងជាបណ្តោះអាសន្ន និងស្ថិតនៅក្រោម នីតិវិធី របស់តុលាការដោយសំអាងហេតុផលបញ្ហាសុខភាព ដែលក្រុមមេធាវីបានស្នើសុំ ច្រើនដងហើយ ។ ការស្ថិតនៅក្រៅឃុំរបស់ លោកកឹម សុខា បានធ្វើឲ្យទណ្ឌិតសម រង្សី បាត់ជម្រកម្តងទៀត ដោយសារថ្មីៗនេះ ដោយឮថាលោក កឹម សុខា មិនបាននៅក្រៅឃុំ ទណ្ឌិតសម រង្សី បានប្រកាសជាអត្តនោម័តមកធ្វើ ជាប្រធានអតីតៈបក្សប្រឆាំងឡើងវិញ ក្នុងខណៈដែលខ្លួនមិនមែនជាសមាជិកបក្សផងនោះ” ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “ក្តីសង្ឃឹមថាអតីតៈបក្សប្រឆាំង បានរស់ ឡើងវិញនោះ គឺជាការយល់សុបិន្ត ដែលមិនអាចក្លាយជាការពិតឡើយ ។ ចំណែកមន្ត្រីជាន់ខ្ពស់របស់អតីតៈបក្សប្រឆាំង ១១៨រូប អាចមាននីតិសម្បទានធ្វើ នយោបាយឡើងវិញបាន នៅឆ្នាំ២០២៣  មិនអាចមុនពេលនេះទេ” ។

អ្នកនាំពាក្យគណកប្សប្រជាជនកម្ពុជាក៏បានអះអាងទៀតថា “ឯ ការចង់ឲ្យមានការបោះ ឆ្នោតឡើងវិញ គឺអត់ទេ ពីព្រោះការបោះឆ្នោតនីតិកាលទី៦ បានប្រព្រឹត្តទៅរួចហើយ ប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម មានការចូលរួមពីប្រជាពលរដ្ឋ ជាង៨៣% និងមានការទទួលស្គាល់ពីបណ្តាប្រទេសលើពិភពលោកជាច្រើន រួមទាំងប្រទេស លោកសេរីផង ។ អង្ករបានក្លាយជាបាយរួចហើយ មិនអាចឲ្យទៅជាអង្ករឡើងវិញទេ”៕

ដោយ ៖ស៊ាន កុសល

 

Facebook Comments