X

លោក កឹម សុខា ស្នើអគ្គស្នងការ នគរបាលជាតិជួយការពារ សុវត្ថិភាពក្រោយពេលត្រូវបានដោះលែងឲ្យ នៅក្រៅឃុំបណ្ដោះអាសន្ន

ភ្នំពេញ៖ ក្រោយពីត្រូវបានដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានស្នើដល់អគ្គស្នងការ នគរបាលជាតិជួយការពារ សុវត្ថិភាពផ្ទាល់ខ្លួន។

សូមរំលឹកថា លោក​កឹម សុខាត្រូវបានតុលាការសម្រេច ដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាពីទៀបភ្លឺថ្ងៃទី១០ ខែ កញ្ញានេះ។
យោងតាម លិខិតរបស់លោក កឹម សុខា ផ្ញើជូនអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៩កញ្ញាបានឲ្យដឹងថា ” យោងតាមការសម្រេចឲ្យ នៅក្រៅឃុំបណ្ដោះអាសន្ននិងដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវ តុលាការរបស់ចៅក្រមស៊ើបសួរ ខ្ញុំបាទ កឹម សុខា សូមស្នើសុំឯកឧត្តម អគ្គស្នងការនគរបាលជាតិ មេត្តាជួយការងារសុវត្ថិភាព របស់ខ្ញុំដោយក្ដីអនុគ្រោះ”។​

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

Facebook Comments