ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង សុខាភិបាល កំពុងដឹកនាំមន្រ្តី គោរពវិញ្ញាណក្ខន្ធ លោកបីច រីចច្នឺ

ភ្នំពេញ ៖ រដុ្ឋមន្រ្ទីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បាននិងកំពុងធ្វើការរៀបចំ ពិធីគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ បីច រីចច្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផាដ៏ឆ្នើម ដែលបានទទួលមរណៈភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមគេហទំព័រ វិគីភីឌា បានដកស្រង់ប្រវត្តិ របស់លោកវេជ្ជបណ្ឌិត បីច រីចច្នឺ កើត នៅ ថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧ ជាជនជាតិស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡូ និងជា អ្នកបង្កើត មន្ទីរពេទ្យកុមារ នៅព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយក នៃមន្ទីរពេទ្យ គន្ធបុប្ផាផងដែរ។

បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បីច រីចច្នឺ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក លោក បានធ្វើការឲ្យកាកបាទក្រហម ស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជាជាទី ដែលលោក បានធ្វើការ នៅមន្ទីរពេទ្យគន្ធបុប្ផា ទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាម ដើម្បីជាការចងចាំដល់ សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។

នៅពេលដែលខ្មែរក្រហម បានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំឲ្យ ចាកចេញ ទៅប្រទេសស្វីសវិញ ដែលជាទីដែលលោកបានបន្តការងារ របស់លោកនៅទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីព វេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេង សេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅ កុមារជាច្រើនដែលផ្អែកលើ “Beatocello” ។

នៅ ខែធ្នូ ១៩៩១ បីច រីចច្នឺ បានត្រឡប់មក កម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបាន កើតឡើង ដោយសារសង្គ្រាមស៊ីវិល។ លោកត្រូវបានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យ គន្ធបុប្ផាឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផា នៅខែមីនា ១៩៩២ ជាផ្លូវការ លោក បីច រីចច្នឺ បានត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផា ត្រូវបានបើកទ្វារ ឡើងវិញនៅខែវិច្ឆិកា ១៩៩២។

មន្ទីរពេទ្យមានសាខាចំនួនប្រាំ ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត លោក បីច រីចច្នឺ។ មន្ទីរពេទ្យគន្ធបូប្ផា ត្រូវបានបង្កើតឡើង និង មានទីតាំងនៅក្នុង រាជធានីភ្នំពេញ។ រាល់ការព្យាបាល នៅមន្ទីរពេទ្យ របស់លោកពុំមានការគិតកម្រៃឡើយ។ សាខាគន្ធបុប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុង រាជធានីភ្នំពេញ និងមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្ត សៀមរាប។ មន្ទីរពេទ្យគន្ធបុប្ផាទី៤ បានបើកដំណើរការ នៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នា ជាមួយមន្ទីរពេទ្យគន្ធបុប្ផាទីមួយ។ អគាររបស់ មន្ទីរពេទ្យគន្ធបុប្ផាទីប្រាំ ត្រូវបានស្ថាបនារួចរាល់ និង បើកឲ្យដំណើរការនៅក្នុងខែធ្នូឆ្នាំ២០០៧។

មន្ទីរពេទ្យគន្ធបុប្ផា ទីពីរ ត្រូវបានដាក់សម្ពោធ នៅថ្ងៃទី១២ កក្កដា ឆ្នាំ១៩៩៦។ មន្ទីរពេទ្យ ត្រូវបានសាងសង់ ឡើងដោយសារតម្រូវការចាំបាច់ ដែលបង្កដោយ ចំនួនមនុស្សដ៏កកកុញ នៅមន្ទីរពេទ្យគន្ធបុប្ផាទី១។ ទីតាំងមន្ទីរពេទ្យ ត្រូវបានសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧ ត្រូវសាងសង់ឡើងនៅក្នុងឆ្នាំ១៩៩៨ លើទីតាំង ដែលជាអំណោយ របស់ សម្តេចនាយក រដ្ឋមន្រ្តីហ៊ុន សែន។

សូមបញ្ញាក់ថា លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស ៕

ដោយ ធីលីថូ

Facebook Comments

To Top