សន្តិសុខ និង សង្គម

ម្តាយយំស្រស្រេចស្រស្រាក់ រត់មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយ ខណៈកូនប្រុសខ្លួនទាញដំបងដែកវាយ

ភ្នំពេញ៖ព្រោះតែរឿងសុំលុយម្តាយមិនបាន កូនប្រុសម្នាក់បានយកដំបងដែកវាយម្តាយ និងប្អូនស្រី របួសក្បាលបែកមុខបែកមាត់ ដោយទ្រាំមិនបាន ម្តាយក៏រត់ទៅរកសមត្ថកិច្ចជួយទាំងទឹកភ្នែកស្រស្រេកស្រស្រាក់ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល បានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្តាយឈ្មោះ ឈាង ចិន្ថា អាយុ៥០ឆ្នាំផ្ទះជួលភូមិថ្មគោល៣ មុខរបរជាអ្នកលៀងកែវកាហ្វេ ឫឯជនរងគ្រោះម្នាក់ទៀតជាប្អូនស្រី បានរងគ្រោះបែបមុខ បែកមាត់ និងដងខ្លួន។ ដោយឡែកជនសង្ស័យ ឈ្មោះ ជុំ សៅ លី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ និងដើររើសអេតចាយ ។

ស្រ្តីរងគ្រោះ ឈាង ចិន្ថា បានរៀបរាប់ថា មុនពេលកើតហេតុ កូនស្រីឈ្មោះ ជុំ សៅលី មានលុយ២៣ម៉ឺនរៀល ហើយបានឲ្យម្តាយ១៣ម៉ឺនរៀល នៅមុនពេលបោះឆ្នោត ក្រោយមកកូនស្រីរូបនេះ តែងតែសុំវិញម្តង២ពាន់រៀល ទៅ៣ពាន់រៀល ទាំងព្រឹក-ថ្ងៃ-ល្ងាច យកទៅទិញបាយ និងកាហ្វេ និងលេងខ្លាឃ្លោកជារៀងរាល់ថ្ងៃ ហើយពេលសុំប្រសិនមិនបាននោះទេ គឺតែងតែរករឿងបោកចានបោកឆ្នាំងចោលតែម្តង។

ស្រ្តីរងគ្រោះបានបន្តទៀតថា នៅរសៀលថ្ងៃកើតហេតុ កូនគាត់បានមកសុំលុយ២ពាន់រៀលផឹកកាហ្វេ តែគាត់ពុំមានលុយឲ្យទើបបានជារករឿង និងវាយដំទៅលើប្អូនស្រី វាយផងធាក់ផង របួសពេញខ្លួន ឃើញដូច្នេះក៏ចូលទៅឃាត់ រួចកូនប្រុសក៏យកដំបង និងដែកវាយចំក្បាល បណ្តាលឲ្យបែក និងគំរាមមិនឲ្យប្តឹងនគរបាលថែមទៀត៕

Facebook Comments

To Top