ព័ត៌មានជាតិ

ម៉ាស៊ីនចម្រោះ ទឹកខាំងហ្គែន ពលរដ្ឋប្រើប្រាស់ ជាង១លាននាក់ នៅលើពិភពលោក

ភ្នំពេញ ៖ នាយកសាខា Enagic ប្រទេសថៃ លោក កេនយ៉ា តាណាកា បានថ្លែងថា ម៉ាស៊ីន​ចម្រោះទឹកសុខភាព ខាំងហ្គែន មានប្រជាពលរដ្ឋ នៅជុំវិញពិភពលោក បានប្រើប្រាស់​ជាង១លាននាក់ ដើម្បីឲ្យមានសុខភាពល្អ ខណៈអ្នកប្រើប្រាស់ នៅកម្ពុជាជាង៥០០គ្រឿង។

ម៉ាស៊ីនចម្រោះទឹក ខាំងហ្គែន ប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងគ្រួសាទូទៅ។ ម៉ាស៊ីនចម្រោះ ទឹកខាំងហ្គែន ត្រូវបានរកឃើញ និងផលិតតាំងពីឆ្នាំ១៩៧៤ ដោយស្ថាបនិក និងនាយប្រតិបត្តិ ក្រុមហ៊ុនជប៉ុន ENAGIA លោក Hironari Oshiro។

ក្នុងពិធីសម្ពោធជាការនូវការិយាល័យ លក់ម៉ាស៊ីនចម្រោះទឹកសុខភាព ខាំងហ្គែនកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២៥សេ ផ្លូវឧកញាមែន (២០០) សង្កាត់ផ្សារ ធំថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក កេនយ៉ា តាណាកា បានថ្លែងថា ម៉ាស៊ីនចម្រោះ ទឹកសុខភាព ខាំងហ្គែន បានផលិតទឹកកំរិតខ្ពស់ល្អសម្រាប់ប្រើប្រាស់ប្រចាំ។

លោកបន្ដថា ខាំងហ្គែន មានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ កាត់បន្ថយជាតិពុលនៅក្នុងខ្លួន , កាត់បន្ថយជាតិអាស៊ីត , កាត់បន្ថយទឹកនោមផ្អែមជាដើម។ លោកថា ពេលពលរដ្ឋមុជទឹក ក៏បានធ្វើឲ្យស្បែកកាន់តែមានសម្រស់ស្អាតបន្ថែមទៀត ដូច្នេះនៅកម្ពុជា នាពេលបច្ចុប្បន្ន មានពលរដ្ឋខ្មែរបានប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាព ខាំងហ្គែនជាង៥០០គ្រឿង។

លោក កេនយ៉ា តាណាកា មានប្រសាសន៍ថា “មកដល់ពេលបច្ចុប្បន្នគឺថា មានមនុស្សប្រហែល ជាង១លាននាក់បានប្រើប្រាស់ទឹកនេះ សូមបញ្ជាក់ថា ការលក់របស់នេះគឺថា អត់ផ្សាយ ពាណិជ្ជកម្មច្រើននោះទេ ចឹងប្រជាជនដឹងដោយនិយាយតៗគ្នា។មានពលរដ្ឋ១៤០ ប្រទេស បានប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាព ខាំងហ្គែន”។

ចំណែកលោក ហ្ហារី ហ្គាន ប្រធាននាំមុខ (ថ្នាក់6A3-4) ទឹកខាំងហ្គែនពីម៉ាឡេស៊ី ក៏បានលើក ឡើងថា ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន បាននាំចូលប្រទេសម៉ាឡេស៊ី ជាយូរឆ្នាំមក ហើយ។ ម៉ាស៊ីនទឹកខាំងហ្គែន អាចព្យាបាលជំងឺច្រើនមុខ របស់ប្រជាជនម៉ាឡេស៊ី ដែលបាន ប្រើប្រាស់ម៉ាស៊ីននេះជាងរយៈពេល៦ឆ្នាំ ខណៈអ្នកប្រើប្រាស់ជិត ៨ម៉ឺននាក់។

លោកអះអាងថា ក្នុងខ្លួនមនុស្សមានទឹក៧៥% ដូច្នេះមនុស្សត្រូវប្រើប្រាស់ ទឹកដែលមាន គុណភាពល្អ។ អ្នកជំនាញនៅលើពិភពលោក បានបញ្ជាក់ថា ប្រភេទម៉ាស៊ីនចម្រោះ ទឹក សុខភាពខាំងហ្គែន បានល្អជាងគេនៅលើពិភពលោក ។ លោកជឿជាក់ថា ប្រជាជនខ្មែរ នឹងនាំគ្នាប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាព ខាំងហ្គែន ដើម្បីសុខភាពខ្លួនឯង។

សូមរំលឹកថា ម៉ាស៊ីននេះមានលក្ខណៈពិសេសអាចផលិតទឹក៥ប្រភេទ ,ទី១-ទឹកអាកាឡាញ និង ប៉េហាស់ខ្ពស់ សម្រាប់លាងបន្លែ និងសាច់ ,ទី២-ទឹកបរិសុទ្ធសម្រាប់ទទួលទាន និងដាំស្ល ,ទី៣-ទឹកPH ៧.០ សម្រាប់ទារក និងទទួលទានថ្នាំ ,ទី៤-ទឹកកែសម្ផស្ស និងទី៥-ទឹកសម្រាប់ លាងមេរោគ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top