Uncategorized

មុខសញ្ញា​ឆក់​ចំនួន៧នាក់ ត្រូវកម្លាំង នគរបាល ក្រុងច្បារមន ​បង្ក្រាប​

កំពង់ស្ពឺ៖ ជនសង្ស័យចំនួន៧នាក់ ជំនាញឆក់ខ្សែក នឹងកាបូប នៅតាមដងផ្លូវសាធារណៈ ត្រូវ​នគរបាលល្បាតបង្ក្រាប​ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​តាមការអោយដឹង ​ពីមន្ត្រីនគរបាល ស្រុកសំរោងទង បានបញ្ជាក់អោយ​ថា​ ​ដោយបាន ទទួល ព័តិមានពីជនរងគ្រោះ​ តាមទូរសព្ទ មាន​ករណីឆក់ទូរសព្ទ ​កំលាំងនគរបាលបានធើ្វអន្តរាគម​ ជួបមុខសញ្ញា​​ ។ ក្រុមជនល្មើស​បានផ្ដួលម៉ូតូចោលរត់គេច់ខ្លួន ចូលក្នុងសាលា អនុវិទ្យាលយ័ ចំបក់ ក្រោយមកនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោៈ ម៉ឹល រ៉ូយ៉ាល់  ប្រុស២២ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុៈ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ​។ ក្រោយការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅសួរនាំ រហូតដល់ម៉ោង៤ទៀបភ្លឺ បានសហការជាមួយក្រុងច្បារមន​ឃាត់បាន​ ឈ្មោះ ឌី វណ្ណនុន ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិរំលោងប្រឃ្លៈ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ​

2»ឈ្មោៈ ឃុន លីដាភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ បែលហែល សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺជាបក្សពួកនឹង ផ្ដល់ផ្ទៈអោយស្នាក់នៅធ្វើសកម្មភាព។

3» ឈ្មោៈ ស៊ឹម សៅនិត ភេទ​ប្រុសអាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោង​ទងខេត្តកំពង់ស្ពឺ។

4»ឈ្មោៈ អ៊ុន ចាន់ដារ៉ាភេទប្រុសអាយុ១៧ឆ្នាំ ភូមិសំពៅឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

5» ឈ្មោះ ភុំ  សុខ ជា ភេ​ទ ប្រុសអាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

6»ឈ្មោៈ គង់ វិចិ្ឆការ ភេទប្រុសអាយុ១៧ឆ្នាំ ភូមិអង្គសេរី សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​​ជនសង្ស័យទាំង៧នាក់ ​រួមទាំងម៉ូតូ៣គ្រឿង ​ទូរសព្ទដៃ១គ្រឿង​ ត្រូវនគរបាល នំាខ្លួនអធិការ នគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំ រឿងចាត់កាតាមនិតិវិធី៕

ដោយជ័យសំរ៉ុង

 

Facebook Comments

To Top