ព័ត៌មានជាតិ

មន្រ្តីបក្សកុម្មនីស្តចិន ជូនអង្ករផ្កាម្លិះ ដែលមានតម្លៃ ១លានដុល្លាអាមេរិក ដល់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្រាប់ សកម្មភាពមនុស្សធម៌

ភ្នំពេញ៖ លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ី ប្រទេសចិនជូន អង្ករផ្កាម្លិះដែលមានតម្លៃ១លាន ដុល្លាអាមេរិកដល់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពមនុស្ស ធម៌។នេះយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្ដេចតេជោ។

លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនបានផ្ដល់អង្ករមានតម្លៃ១លានដុល្លាអាមេរិកដល់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិភាក្សាការងារជាមួយសម្ដេចតេជោនៅល្ងាចថ្ងៃទី១០កញ្ញានេះ។

លោក លូ ស៊ីនសឺ (Lu Xinshe) បានថ្លែងអំណរគុណ សម្តេចតេជោដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិព័រណ៌ចិនអាស៊ាន លើកទី១៥ នៅទីក្រុងណាននីង។ពិព័រណ៌ចិនអាស៊ានឆ្នាំ២០១៨នេះ មានពិព័រណ៌រជាង៦៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក លូ និងប្រជាជនតំបន់ស្វយ័តជនជាតិក្វាងស៊ី ដែលបានឧបត្ថម្ភអង្ករតម្លៃ១លានដុល្លារ ដល់សម្តេចក្នុងនាម សម្តេចផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចនឹងយកអង្ករទាំងនេះជូនទៅកាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេស សម្រាប់ជួយជនរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់៕

Facebook Comments

To Top