អន្តរជាតិ

ព្យុះសង្ឃរា Florence កំពុងបង្កើន ឥទ្ធិពលដ៏ខ្លំាងឆ្ពោះ ទៅដែនដីឆ្នេរសមុទ្រ ប៉ែកអាគ្នេយ៏អាមេរិក

អាមេរិក៖ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ទីភ្នាក់ងារតាមដាន ព្យុះសង្ឃរាសហរដ្ឋអាមេរិក បាននិយាយថា ព្យុះសង្ឃរាប្រភេទទី១ Florence បានបង្កើនឥទ្ធិពល កាលពីថ្ងៃអាទិត្យ នៅភាគកណ្តាលនៃមហាសមុទ្រអាត្លង់ទិក ហើយត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានព្យុះដ៏ខ្លាំងក្លាកើតឡើងនៅយប់ថ្ងៃចន្ទនេះ ខណៈព្យុះ កំពុងវិលវល់នៅកណ្តាល មហាសមុទ្រ និងឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រខាងកើត សហរដ្ឋអាមេរិក ។

មជ្ឈមណ្ឌលតាមដាន ព្យុះសង្ឃរាជាតិអាមេរិក (NHC)បានឲ្យដឹងថា គ្រោះបាក់ដី ត្រូវបានគេរំពឹងថា នឹងកើតមានឡើង នៅរដ្ឋ Carolina នៅចុងសប្តាហ៍នេះ ។

ខ្យល់ព្យុះ Florence ស្ថិតនៅចម្ងាយប្រមាណ៦៨៥ម៉ាយ ស្មើនឹង១.១០០គីឡូម៉ែត្រ នៅភាគអាគ្នេយ៏នៃក្រុង Bermuda នៅម៉ោង១១យប់ កាលពីថ្ងៃសុក្រ ត្រូវនឹងម៉ោង៣និង០០នាទី នៅថ្ងៃចន្ទ ដែលមានល្បឿនខ្យល់ បក់៩០ម៉ាយក្នុង១ម៉ោង ឬស្មើនឹង១៥០គីឡូម៉ែត្រក្នុង ១ម៉ោង ៕

Facebook Comments

To Top